នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក

(VOV)_នាថ្ងៃទី១៤កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលវៀតណាមចាកចេញពី​រដ្ឋធានីហា
ណូយ អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក​ (អាមេរិក) តាម
សេចក្ដីអញ្ជើញរបស់ប្រធានាធីបតីអាមេរិក លោក Barack Obama។ សន្និសីទនេះ
ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៥និងទី១៦កុម្ភះ។

តាមគំរោង នាយករដ្ឋមន្ត្រី លោកNguyen Tan Dung រួមជាមួយ​ថ្នាក់ដឹក​នាំអា
ស៊ាន និងប្រធានាធិបតី លោក Barack Obama ចូលរួមសន្និសីទស្ដីអំពីការ​ជំរុញ
​សហគមន៍សេដ្ឋកិច្ចអាស៊ាន តាមទិសច្នៃប្រឌិតថ្មី និងអាជីវកម្ម ការពារ​សន្តិភាព
សម្បូររុងរឿង និងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វីក ពិសេសគឺសន្តិសុខ​នាវាចរណ៍៕