នេះគឺជាប្រតិបត្តិការសន្តិសុខដ៏ធំបំផុតមួយនៅប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលត្រូវបានរៀបចំឡើងដោយផ្អែកលើបទពិសោធន៍ពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។
កម្លាំងទាំងនេះ រួមមានប៉ូលីសនិងកងរាជអាវុធហត្ថជិត ៥០០ នាក់ដែលបំពេញកាតព្វកិច្ចអមដំណើរ កងរាជអាវុធហត្ថចល័តនិងអង្គភាពប៉ូលីសបង្ក្រាបកុបកម្ម (CRS)ចំនួន ៦៤ អ្នកស៊ើបអង្កេតរាប់រយនាក់មកពីអង្គភាពទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងប្រឆាំងភេរវកម្ម អ្នកជំនាញខាងដោះគ្រាប់បែក យន្តហោះដ្រូន រួមជាមួយអង្គភាពប៉ូលីស និងកងរាជអាវុធហត្ថជំនាញជាច្រើន។ លើសពីនេះ មានយោធិនជិត ១.០០០ នាក់ ដែលភាគច្រើនមកពីកងជើងទ័ពអាកាស និងកងកម្លាំងអវកាសបារាំង។ មន្ត្រីប៉ូលីសជិត ១០.០០០នាក់បនចូលរួមក្នុងភារកិច្ចស៊ើបអង្កេត ស៊ើបសួរយុត្តិធម៌ និងប្រតិបត្តិការសន្តិសុខសាធារណៈ៕
