បេក្ខជនសមាជិកសភានីតិកាលទី១៤ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនិងចលនាបោះឆ្នោត

(VOV)_ នាព្រឹកថ្ងៃទី៥ ឧសភា សមាជិកអចិន្ត្រៃយ៍មជ្ឈឹមបក្សកុម្មុយនីស្ត​វៀត​
ណាម លោក Dinh The Huynh និងបណ្ដាបេក្ខជននៅមណ្ឌលបោះ​ឆ្នោត​ទី១ ទីក្រុង​ Da
Nangបានមានជំនួបសន្ទនាជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Hai Chau ទីក្រុង Da Nang
(ភាគកណ្ដាលវៀតណាម)។ នៅក្នុងជំនួបនេះ លោក Dinh The Huynh​បាន​អោយដឹង
ថា៖ ពីស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ សមា​ជិកសភាដោយ​បានប្រជាជន
ជ្រើសតាំងត្រូវផ្សាភ្ជាប់ជាមួយប្រជាជន ស្ដាប់មតិ គោលបំណងរបស់​ប្រជាជន ទទួល
ខុសត្រូវចំពោះប្រជាជន និងដំណាងអោយសុឆ័ន្ទះ គោលបំណងរបស់ប្រជាជន។ អ្នក
បោះឆ្នោតនៅខ័ណ្ឌ Hai Chau ទីក្រុង Da Nang បានសម្ដែងនូវទំនុក​ទុក​ចិត្តចំពោះ
សមត្ថភាព កម្មវិធីធ្វើសកម្ម​ភាព​របស់បណ្ដាបេក្ខជនសមាជិកសភា ​នីតិ​កាលទី១៤
និងស្នើអោយបេក្ខជន​ណាដែលបានជាប់បោះឆ្នោត គឺត្រូវអនុវត្ត​គ្រប់គ្រាន់បញ្ហាដែល
បានលើកឡើង​ ក្នុងកម្មវិធីធ្វើសកម្មភាពរបស់ខ្លួន។

ក៏ក្នុងព្រឹកថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong
រួមជាមួយបេក្ខជនសមាជិកសភាចំនួន៤រូបទៀតរបស់ខេត្ត Son La បានជួបសន្ទនា
​ជាមួយអ្នកបោះឆ្នោត នៅមណ្ឌលបោះឆ្នោតទី១ ទីក្រុង Son La ផងដែរ៕