ផ្លែគូលេនវៀតណាមបាននាំចូលទីផ្សារអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១៦

(VOV)_ក្រុមហ៊ុន Anh Duong Sao (នៅទីក្រុងហូជីមិញ ភាគខាងត្បូង​វៀតណាម)
បាននាំចេញផ្លែគូលេនដើមរដូវចំនួនមួយតោនទៅទីផ្សារអាមេរិក។ តាមគំរោង
បន្ទាប់ពីឡូផ្លែគូលេនដើមដំបូងនេះ ក្រុមហ៊ុននឹងពិនិត្យមើលហើយ​ប្រមូលទិញបន្ថែម
ផ្លែគូលេនចំនួន២០តោនទៀត ដើម្បីនាំចេញ។ លោក Pham Ngoc Tu នាយកក្រុមហ៊ុន
Anh Duong Sao បានអោយដឹងថា៖

“ ឆ្នាំនេះ តម្រូវការអំពីផ្លែគូលេននៅអាមេរិកនឹងខ្ពស់ជាងដោយសាររដូវ​ប្រមូល
ផលនៅមេស៊ីកូ យឹតជាងវៀតណាម ប្រហែល២សប្ដាហ៍។ ឆ្នាំ ២០១៥ ​ក្រុមហ៊ុន​នាំចេញ
បាន២ Container ផ្លែគូលេនទៅអាមេរិក ហើយឆ្នាំនេះនឹងនាំ​ចេញច្រើនជាង។ និ
យាយរួម ទីផ្សារអាមេរិកប្រកួតប្រជែងខ្លាំងក្លាណាស់ ប៉ុន្តែក្រុមហ៊ុននឹងប្រមូលទិញ
ហើយនាំចេញផ្លែឈើនេះចំនួនពី១០ដល់២០តោន ​ចូលទីផ្សារនេះដែរ៕”