![]() |
| ផ្នែកការទូតកសាងបរិយាកាសយុទ្ធសាស្ត្រ សន្តិសុខ អភិវឌ្ឍន៍ប្រទេសជាតិ |
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទកិច្ចការបរទេសលើកទី២៩ ដែលកំពុងប្រព្រឹត្តទៅ
នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័នជាច្រើនបានផ្តល់មតិស្ដីអំពីតួនា
ទីរបស់ផ្នែកការទូត ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងបរិយាកាសសន្តិភាព
សន្តិសុខ ស្ថិរភាព ការពារប្រទេស នាបច្ចុប្បន្ន។ ថ្លែងមតិនៅទីនេះ លោក Hoang Binh
Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេស មជ្ឈឹមបក្ស បានវាយតំលៃខ្ពស់ចំពោះ
តួនាទីរបស់ផ្នែកការទូត ក្នុងការងារអភិវឌ្ឍន៍ និងធានាសន្តិភាព ស្ថិរភាពប្រទេសជាតិ៖
“ ចាប់ពីសន្និសីទកិច្ចការបរទេស លើកទី២៨មក ការងារកិច្ចការបរទេស ទទួល
បានសមិទ្ធិផលសំខាន់ជាច្រើន។ យើងបានរួមវិភាគទានចំពោះការរក្សាបរិយាកាស
សន្តិភាព ដោះស្រាយការលំបាកសាកល្បងអំពីសន្តិសុខជាតិ ប្រកបដោយល្អប្រសើរ
ជាពិសេសគឺបញ្ហានៅសមុទ្រខាងកើត៕”

.jpg)