ទន្ទឹមនឹងនេះ ខេត្ត Can Tho ក៏បានរៀបចំកម្មវិធីរាត្រីបុណ្យព្រះចន្ទពេញបូណ៌មី ដោយប្រធានបទ "ចង្កៀង​គោម​បំភ្លឺក្តី​សុបិន"។ អំណោយចំនួន ៥៥០កញ្ចប់ ដែលមានតម្លៃសរុបជាង ១៧​០ លានដុង (៦.៥០០ ដុល្លារអាមេរិក) ត្រូវបានផ្តល់ជូនដល់ប្អូនៗកុមារដែលមានស្ថានភាពលំបាក់នៅក្នុងឃុំ Hoa An។ ប្អូន Ngo Thanh Sang ជាសិស្សថ្នាក់ទី ៦ នៅសាលាមធ្យមសិក្សា Luong The Vinh បានសម្តែងថា៖ "ខ្ញុំទទួលបាន​អំណោយបុណ្យ​សែនព្រះខែ ហើយបានទស្សនាការលោត​ម៉ុងសាយ និងទេពធីតាព្រះច័ន្ទ។ នេះជាលើកដំបូងហើយ​ ដែលខ្ញុំបានមកសាលាមត្តេយ្យដើម្បីអបអរសាទរបុណ្យសែនព្រះខែ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់"។

នៅល្ងាចថ្ងៃ​ដដែលនោះ នៅសាលាបឋមសិក្សានិងមធ្យមសិក្សា Yen Khuong ក្នុងឃុំព្រំដែន Yen Khuong ខេត្ត Thanh Hoa បានប្រព្រឹត្តទៅកម្មវិធីអំណរ​បុណ្យសែនព្រះខែ ឆ្នាំ ២០២៦ ក្រោមប្រធានបទ "បំភ្លឺក្តី​សុបិន ហៅព្រះច័ន្ទត្រឡប់មកភូមិវិញ" នា​យប់ថ្ងៃទី ២២ ខែកញ្ញា។ កម្មវិធីនេះក៏បានចែកអំណោយជាង ១.០០០កញ្ចប់ដល់សិស្សានុសិស្សនៅតាមឃុំជាប់ព្រំដែនផងដែរ៕