ទន្ទឹមនឹងនេះ ខេត្ត Can Tho ក៏បានរៀបចំកម្មវិធីរាត្រីបុណ្យព្រះចន្ទពេញបូណ៌មី ដោយប្រធានបទ "ចង្កៀងគោមបំភ្លឺក្តីសុបិន"។ អំណោយចំនួន ៥៥០កញ្ចប់ ដែលមានតម្លៃសរុបជាង ១៧០ លានដុង (៦.៥០០ ដុល្លារអាមេរិក) ត្រូវបានផ្តល់ជូនដល់ប្អូនៗកុមារដែលមានស្ថានភាពលំបាក់នៅក្នុងឃុំ Hoa An។ ប្អូន Ngo Thanh Sang ជាសិស្សថ្នាក់ទី ៦ នៅសាលាមធ្យមសិក្សា Luong The Vinh បានសម្តែងថា៖ "ខ្ញុំទទួលបានអំណោយបុណ្យសែនព្រះខែ ហើយបានទស្សនាការលោតម៉ុងសាយ និងទេពធីតាព្រះច័ន្ទ។ នេះជាលើកដំបូងហើយ ដែលខ្ញុំបានមកសាលាមត្តេយ្យដើម្បីអបអរសាទរបុណ្យសែនព្រះខែ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់"។
នៅល្ងាចថ្ងៃដដែលនោះ នៅសាលាបឋមសិក្សានិងមធ្យមសិក្សា Yen Khuong ក្នុងឃុំព្រំដែន Yen Khuong ខេត្ត Thanh Hoa បានប្រព្រឹត្តទៅកម្មវិធីអំណរបុណ្យសែនព្រះខែ ឆ្នាំ ២០២៦ ក្រោមប្រធានបទ "បំភ្លឺក្តីសុបិន ហៅព្រះច័ន្ទត្រឡប់មកភូមិវិញ" នាយប់ថ្ងៃទី ២២ ខែកញ្ញា។ កម្មវិធីនេះក៏បានចែកអំណោយជាង ១.០០០កញ្ចប់ដល់សិស្សានុសិស្សនៅតាមឃុំជាប់ព្រំដែនផងដែរ៕
