នៅក្នុងជំនួបនេះ លោក ត្រិន កឹមទូ បានស្នើឱ្យគណបក្សនយោបាយនៅក្នុងតំបន់បង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍លើការកសាងគណបក្ស អភិបាលកិច្ច និងការអភិវឌ្ឍប្រទេសជាតិ; លើកកម្ពស់ស្មារតីសាមគ្គីភាព ការគោរពភាពខុសគ្នា ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការនិងការស្រុះចិត្តគំនិតគ្នា ប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន និងច្បាប់អន្តរជាតិ។
រីឯខ្លួនវិញ តំណាងគណបក្សនយោបាយនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានសង្កត់ធ្ងន់ថា ការជំរុញកិច្ចសន្ទនារវាងគណបក្សនយោបាយនឹងរួមចំណែកដល់ការបង្កើនការយល់ដឹង ការកសាងទំនុកចិត្ត ការចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការអភិវឌ្ឍ តាមនោះ បំពេញបន្ថែមកាណាល់សហប្រតិបត្តិការដ៏សំខាន់មួយទៅក្នុងដំណើរការធ្វើសមាហរណកម្មតំបន់ រួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រតិភូក៏បានបង្ហាញពីបំណងចង់បន្តរក្សាយន្តការផ្លាស់ប្តូរ និងការសន្ទនារវាងគណបក្សនយោបាយអាស៊ាននាពេលអនាគត; បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិក និងពង្រឹងសាមគ្គីភាពអាស៊ាន៕
