មរណភាពរបស់លោកបានបន្សល់ទុកនូវអារម្មណ៍សោកសៅយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ប្រជាជនវៀតណាមរាប់លាននាក់ និងមិត្តភក្តិអន្តរជាតិ។ មុនពេលលាចាកលោក លោកប្រធានហូជីមិញបានបន្សល់ទុកនូវមរតកសាសន៍ ដែលមានការផ្តាំផ្ញើរយ៉ាងជ្រាលជ្រៅអំពីបក្ស អំពីផែនមហាសាមគ្គីជនជាតិទាំងមូល យុវជនជំនាន់ក្រោយ កម្មករ និងកិច្ចការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម។

អស់រយៈពេល ៥៧ ឆ្នាំកន្លងមក ដោយបំពេញតាមការផ្តាំផ្ញើររបស់លោក បក្សកុម្មុយនិស្ត វៀតណាមតែងផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន ដោយបន្តយ៉ាងខ្ជាប់ខ្ជួននូវគោល ដៅខ្ពស់បំផុតរបស់ខ្លួន៖ តស៊ូដើម្បីផលប្រយោជន៍របស់ប្រជាជន ប្រទេសជាតិ និងប្រជាជាតិ។ បក្សបានកំណត់ថា សមិទ្ធផលទាំងអស់ក្នុងការអភិវឌ្ឍជាតិមានអត្ថន័យពិតប្រាកដលុះត្រាតែប្រជាជនមានជីវភាពសម្បូរធូធារនិងសប្បាយរីករាយ។

ក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (ដូយមើយ) បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានរួមដៃគ្នា សម្រេចបាននូវគោលដៅ និងភារកិច្ចដែលបានកំណត់ដោយជោគជ័យ។ ប្រទេសវៀតណាមបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព។ សក្តានុពល ភាពធន់ និងភាពបត់បែននៃសេដ្ឋកិច្ចត្រូវបានបង្កើន ដែលបង្កើតជាមូលដ្ឋាន និងសក្កានុពលសំខាន់សម្រាប់ការអភិវឌ្ឍកាន់តែលឿន និងប្រកបដោយចីរភាពនៅក្នុងសម័យបដិវត្តន៍ថ្មី។ ប្រទេសវៀតណាមបានក្លាយជាគំរូដ៏ភ្លឺស្វាង ដែលត្រូវបានពិភពលោកកោតសរសើរយ៉ាងខ្លាំងចំពោះសន្តិសុខសង្គម និងស្ថិរភាពរបស់ខ្លួន; ហើយក៏ទទួលស្គាល់នូវរបកគំហើញក្នុងការគិត ចក្ខុវិស័យ និងវិធីសាស្រ្តថ្មីៗក្នុងការដឹកនាំ អភិបាលកិច្ច និងការអភិវឌ្ឍជាតិនៅក្នុងយុគសម័យឌីជីថល។

ដោយបន្តបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ ដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែមានភាពទទួលផលជីវិតសម្បូរធូធារ សុភមង្គល មហាសន្និបាតលើកទី ១៤ របស់បក្ស (ខែមករា ឆ្នាំ ២០២៦) នឹងចេញសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រជាច្រើនដែលមានសារៈសំខាន់ជា យុគសម័យ បង្កើតកម្លាំងដើម្បីជំរុញប្រទេសឱ្យរីកចម្រើនយ៉ាងរឹងមាំ និងស្ថិរភាពនៅក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ៕