អនុប្រធានរដ្ឋសភា លោក Uong Chu Luu

(VOV)_នារសៀលថ្ងៃទី១៩វិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មការឃ្លាំ​មើលរបស់
រដ្ឋសភាស្ដីអំពីការអនុវត្តគោលនយោបាយ ច្បាប់ស្ដីអំពីកំណែទម្រង់ក្បាលម៉ាស៊ីរដ្ឋបាល
ដំណាក់កាល ២០១១-២០១៦បានរៀបចំកិច្ចប្រជុំ​លើកទី១។​ នៅទីនេះ ប្រធានខុទ្ទកា
ល័យរដ្ឋសភា លោក Nguyen Hanh Phuc បាន​ប្រកាសសេចក្ដីសម្រេចចិត្តបង្កើតក្រុម
អ្នកឃ្លាំមើល របស់រដ្ឋសភា ចំពោះការ​អនុវត្តគោលនយោបាយ ច្បាប់ ស្ដីអំពីកំណែ
ទម្រង់រដ្ឋបាល ដំណាក់កាល ​២០១១-២០១៦។ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា
លោក Uong Chu Luu ប្រធានក្រុមអ្នកឃ្លាំមើលបានអោយដឹងថា៖ គោលដៅរបស់
ការឃ្លាំមើលគឺវាយ​តំលៃអំពីលទ្ធផលនៃកំណែទម្រង់ក្បាលម៉ាស៊ីរដ្ឋបាល ដំណាក់កាល ២០១១-២០១៦ នាំចេញដំណោះស្រាយ និងសំណូមពរនានា រួមចំណែកកសាង
និង​សុក្រិតនីតិរដ្ឋ សង្គមនិយម៕