ថ្លែងនៅក្នុងពិធីបើក ឧត្តមសេនីយ៍ឯក ង្វៀន ក្វាងង៉ុក អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម ត្រូវបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះគឺជាសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មដ៏សំខាន់ ដែលរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគសម្រាប់សហគ្រាសតាមរយៈសកម្មភាពនយោបាយ វប្បធម៌ និងសង្គម ខណៈពេលពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងកម្លាំងប្រដាប់អាវុធ ប្រជាជន និងអាជីវកម្មនៃប្រទេសនីមួយៗ។
នៅក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា តាមរយៈសកម្មភាពពិព័រណ៍ និងសហប្រតិបត្តិការ ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វេង ហើយទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យឡើងដល់កម្រិតថ្មីមួយ៕
ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយក្រសួងការពារជាតិកម្ពុជាដោយទាក់ទាញអង្គភាព និងអាជីវកម្មចំនួន ១៥០ ទាំងក្នុងនិងក្រៅយោធា ក្នុងនោះ មានសហគ្រាសយោធាចំនួន ២៥។ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ក៏បានប្រព្រឹត្តទៅសកម្មភាពដូចជា៖ ឧទ្ទេសនាម និងដាក់តាំងបង្ហាញរូបភាព និងវត្ថុតាងអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា ផ្សព្វផ្សាយវប្បធម៌វៀតណាម ការសម្តែងសិល្បៈ ការផ្លាស់ប្ដូរវប្បធម៌ និងភោជនាហាររវាងវៀតណាម និងកម្ពុជា៕
