នេះជាការបញ្ជាក់តបស់អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន ក្នុងអំឡុងពេលជួបជាមួយអគ្គលេខាធិការ SCO លោក Nurlan Yermekbayev នាទី ៣១ ខែសីហា នៅទីក្រុង Bishkek ប្រទេស Kyrgyzstan ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពង្រីក SCO។

លោកស្រីអនុប្រធានរដ្ឋក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង SCO បង្កើនការតភ្ជាប់រវាងអាស៊ីអាគ្នេយ៍និងអាស៊ីកណ្តាល ភ្ជាប់អាស៊ានជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) និងយន្តការសហប្រតិបត្តិការក្នុងតំបន់ផ្សេង ទៀត។

អគ្គលេខាធិការ SCO បានសម្តែងការកោតសរសើរចំពោះសុន្ទរកថារបស់លោកអគ្គលេខាបក្ស​ប្រធានរដ្ឋ​វៀតណាមនៅឯកិច្ចសន្ទនា Shangri-La ដោយបញ្ជាក់ថា គោលដៅនិងគោលការណ៍ដែលវៀតណាមកំពុងអនុវត្តគឺស្របទាំងស្រុងជាមួយនឹងទិសដៅអភិវឌ្ឍន៍របស់ SCO ហើយបានសម្តែងទំនុកចិត្តថា កិច្ចសហប្រតិបត្តិការ SCO-វៀតណាមនឹងនាំមកលទ្ធផលជាក់ស្តែង។

នៅថ្ងៃដដែលនោះ ក្នុងជំនួបជាមួយប្រធានគណៈកម្មការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) លោក Bakytzhan Sagintayev អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ់សួន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EAEU ឲ្យកាន់តែប្រសើរឡើង លើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងបន្តសិក្សាអំពីការធ្វើឱ្យប្រសើរឡើង និងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ឲ្យសមស្របនឹងស្ថានភាពថ្មី។ ក្នុងពេលជាមួយគ្នានេះ វៀតណាមសង្ឃឹមថា EAEU នឹងលុបបំបាត់របាំងពាណិជ្ជកម្មទាក់ទងនឹងវិធានការការពារ ជាពិសេសសម្រាប់វាយនភណ្ឌ ស្បែកជើង និងអង្ករ។

ដោយវាយតម្លៃខ្ពស់ចំពោះការកើនឡើងទ្វេដងនៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EAEU លោក Bakytzhan Sagintayev បានសង្កត់ធ្ងន់ថា នៅតែមានសក្តានុពលដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍរវាងភាគីទាំងពីរ។ លោកបានសម្តែងបំណងប្រាថ្នាសម្រាប់ភាគីទាំងពីរក្នុងការបង្កើនការផ្លាស់ប្តូរ និងការផ្ទៀងផ្ទាត់ទិន្នន័យពាណិជ្ជកម្ម ដើម្បីដោះស្រាយការកកស្ទះ និង​ដើម្បី​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ក្នុងពេល​ឆាប់ៗ​នេះ ក៏ដូចជា​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី​វិញ្ញាបនបត្រ​ប្រភពដើម​អេឡិចត្រូនិក។

នៅថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី ​អាញ់សួន បានជួបជាមួយប្រធានាធិបតី Sadyr Japarov នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យ ដែលមានសក្តានុ ពលខ្ពស់ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការដឹកជញ្ជូន ភស្តុភារ វប្បធម៌ ទេសចរណ៍ កីឡា ការផ្លាស់ប្ដូរប្រជាជន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណីនិងក្រៅប្រពៃណី; លើកកម្ពស់តួនាទីស្ពានរវាងវៀតណាម និង កៀហ្ស៊ីស៊ីស្ថានក្នុងការជំរុញការតភ្ជាប់រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល។

ក៏នៅថ្ងៃដដែលនោះ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ់សួន អញ្ជើញមានជំនួបទ្វេភាគីជាច្រើនទៀតផងដែរ៕