ក្នុងជំនួបសវនាការ លោក ឡេ មិញទ្រី ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម បានអះអាងថា វៀតណាមជានិច្ចកាលឲ្យតម្លៃនិងផ្តល់អាទិភាពចម្បងដល់ការអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ការជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដោយមានអត្ថន័យយុទ្ធសាស្ត្រខ្ពស់ជាងមុន នៅក្នុងយុគសម័យថ្មី ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
រីឯខ្លួនវិញ លោក វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានអះអាងថា ប្រទេសចិនជានិច្ចកាលឲ្យតម្លៃចំពោះចំណងមិត្តភាពប្រពៃណីរវាងប្រទេសចិននិងវៀតណាម ហើយចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពនៅក្នុងគោលនយោបាយការទូតអ្នកជិតខាង ព្រមទាំងត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម ជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឡើងដល់កំពស់ថ្មី កាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព។
ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោក ឡេ មិញទ្រី បានស្នើឱ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងទិសដៅតុល្យភាព និងចីរភាព; ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសគម្រោងផ្លូវដែក; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; បង្កើនការផ្លាស់ប្តូររវាងប្រជាជន ហើយរៀបចំ "ឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ២០២៦-២០២៧" ដោយជោគជ័យផងដែរ៕
