នាថ្ងៃទី ៣ ខែសីហា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ ក្រសួងការបរទេស ក្រសួងការពារប្រទេស និងក្រសួងនគរបាល បានសម្របសម្រួលរៀបចំកិច្ចប្រជុំរវាងក្រសួងទាំងបី ក្រោមប្រធានបទ "ពង្រីកតួនាទីត្រួសត្រាយផ្លូវ និងអនុវត្តន៍ភារកិច្ចដ៏សែនសំខាន់ និងជាប្រចាំនៃកិច្ចការបរទេសវៀតណាមក្នុងយុគសម័យថ្មី"។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមសហអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងនគរបាល លោកនាយឧត្តមសេនីយ៍ លឿង តាមក្វាង និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងបីរូបបានអះអាងថា វិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស មានទំនាក់ទំនងផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធនៅក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ ហើយការសម្របសម្រួលរវាងក្រសួងទាំងបីនេះ បានបញ្ជាក់ពីទស្សនៈរបស់បក្សកុម្មុយនិស្តវៀតណាម អំពីការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។

រដ្ឋមន្ត្រីទាំងបីរូបបានស្នើថា ក្នុងរយៈពេលខាងមុខ អង្គភាពនៃក្រសួងនីមួយៗ ត្រូវអនុវត្តន៍បទប្បញ្ញត្តិសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ផ្លាស់ប្ដូរថ្មីវិធីសាស្រ្តសម្របសម្រួល បង្កើនការសម្របសម្រួលក្នុងការស្រាវជ្រាវ ការធ្វើសេនាធិការ ការព្យាករណ៍យុទ្ធសាស្ត្រ ការអនុវត្តសកម្មភាពកិច្ចការបរទេសនិងការបណ្តុះបណ្តាលដើម្បីបំពេញឲ្យបានល្អនូវតម្រូវការថ្មី ដែលត្រូវបានដាក់ចេញចំពោះវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ៕