(VOVworld)-នាព្រឹកថ្ងៃទី៧ធ្នូ នៅទីក្រុងហាណូយ សហព័ន្ធគណៈមេធាវី វៀតណាមបានរៀបចំសិក្ខាសាលា ស្តីពីមហាសន្និបាតបង្កើតក្លឹបមេធាវី
ពាណិជ្ជកម្មអន្តរជាតិវៀតណាម។ ក្លឹបនេះជាអង្គការមួយក្រោមឱវាទ សហព័ន្ធ គណៈមេធាវីវៀតណាម។មេធាវី បណ្ឌិត Do Ngoc Thinh អនុប្រធាន សហព័ន្ធ គណៈមេធាវីវៀតណាមបានឲ្យដឹងថា មហាសន្និបាតនេះនឹងប្រព្រឹត្តទៅនៅទី ក្រុងហាណូយនាថ្ងៃទី១១ធ្នូ។ ក្លឹបនេះត្រូវបានបង្កើតសំដៅជម្រុញសកម្មភាព
ជួប ប្រាស្រ័យ សហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍រវាងបណ្តាអង្គការ
មេធាវី ជំនាញការច្បាប់ និងអង្គការ ស្ថាប័នជាតិនិងអន្តជាតិអំពី ច្បាប់ទាក់ទិន
ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕
បង្កើតក្លឹបមេធាវីពាណិជ្ជកម្មអន្តជាតិវៀតណាម
(VOVworld)-នាព្រឹកថ្ងៃទី៧ធ្នូ នៅទីក្រុងហាណូយ សហព័ន្ធគណៈមេធាវី វៀតណាមបានរៀបចំសិក្ខាសាលា
