ដោយលើកឡើងនូវចំណុចថ្មីៗនៅក្នុងសេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយស្តីពីការងារទាក់ទងនឹងជនជាតិវៀតណាមនៅក្រៅប្រទេស អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងថា ជនជាតិវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម ព្រមទាំងជាធនធានយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសជាតិផងដែរ។

“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងសហរដ្ឋអាមេរិក បានជួយសម្រួលដល់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការស្រាវជ្រាវ និងបច្ចេកវិទ្យា។ ខ្ញុំកោតសរសើរចំពោះការរួមចំណែករបស់បងប្អូនទាំងអស់ នៅតាមសាកលវិទ្យាល័យ សហគ្រាស និងសហគមន៍នៅសហរដ្ឋអាមេរិក។ ការវិលត្រឡប់ឬបន្តធ្វើការនៅបរទេស គឺជាជម្រើសដែលភ្ជាប់ទៅនឹងអាជីព គ្រួសារ និងកាលៈទេសៈរបស់មនុស្សម្នាក់ៗ។ យើងគោរពជម្រើសទាំងនោះ។ អ្នកដែលចង់វិលត្រឡប់ត្រូវការ ការគាំទ្រដើម្បីមានលំនឹងជីវភាពនិងការងាររយៈពេលវែង។ អ្នកដែលកំពុងរស់នៅបរទេសក៏អាចស្វែងរកវិធីដើម្បីចូលរួមបានយ៉ាងងាយស្រួលនិងសមស្របទៅនឹងពេលវេលា និងការទទួលខុសត្រូវរបស់ពួកគេផងដែរ។ មនុស្សម្នាក់អាចណែនាំនិស្សិត ម្នាក់ទៀតអាចចូលរួមក្រុមប្រឹក្សាយោបល់ ឬសហការជាមួយសហការីនៅវៀតណាមលើគម្រោងជាក់លាក់។ សម្រាប់និស្សិត អាចចាប់ផ្តើមជាមួយនឹងការណែនាំឱកាសសិក្សា ការចែករំលែកឯកសារ ឬការជួយមិត្តភក្តិស្វែងរកកន្លែងកម្មសិក្សា។ យើងជានិច្ចកាលឱ្យតម្លៃចំពោះការងារបែបនេះ”៕