ដោយបន្តរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភាវៀតណាមនីតិកាលទី១៦ នាព្រឹក ថ្ងៃទី២២ ខែសីហា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីទិសដៅគោលនយោបាយសម្រាប់ធ្វើវិសោធនកម្មច្បាប់ស្តីពីការធ្វើអាជីវកម្មអចលនទ្រព្យ។

សមាជិកសភានានាបានធ្វើអត្ថាធិប្បាយថា​ ច្បាប់នេះប៉ះពាល់ដោយផ្ទាល់ទៅលើសិទ្ធិទ្រព្យសម្បត្តិ​សិទ្ធិសេរីភាពក្នុងការធ្វើអាជីវកម្ម និងសមត្ថភាពកៀរគរធនធាន។ ដើម្បីធានាបាននូវតម្លាភាព និងភាពស្អាតស្អំនៃទីផ្សារ សមាជិកសភាបានចាត់ទុកថា ចាំបាច់ត្រូវបង្កើតយន្តការកាន់តែច្បាស់លាស់សម្រាប់អភិបាលកិច្ចទីផ្សារអចលនទ្រព្យតាមរយៈកម្មវិធីឌីជីថល និងការតភ្ជាប់ទិន្នន័យ ព្រមទាំងចាត់ការយ៉ាងតឹងរ៉ឹងលើការរំលោភបំពានផងដែរ។ លោក ជិញ សួនអាន សមាជិកសភានៃខេត្តដុងណៃ បានស្នើថា៖

ត្រូវកំណត់ឲ្យបានច្បាស់អំពីការបញ្ឆោតទីផ្សារអចលនទ្រព្យ និងបង្កើតយន្តការសម្រាប់ដោះស្រាយបញ្ហានេះ។ យើងស្នើឲ្យដាក់បញ្ចូលសកម្មភាពហាមឃាត់នៅក្នុងមាត្រា ៦ ហើយជាពិសេស ប្រគល់ ឲ្យរដ្ឋាភិបាលកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការកំណត់អត្តសញ្ញាណដោយផ្អែកលើសកម្មភាពជាក់លាក់ដូចជាការបង្កើតប្រតិបត្តិការក្លែងក្លាយ ការផ្គត់ផ្គង់ និងតម្រូវការក្លែងក្លាយ ការឃុបឃិតគ្នាបង្កើនតម្លៃ និងការផ្ដល់ឬផ្សព្វផ្សាយព័ត៌មានមិនពិត។

នៅក្នុងសម័យប្រជុំពេលរសៀល រដ្ឋសភាបានពិភាក្សានៅក្នុងសាលប្រជុំ អំពីទិសដៅសម្រាប់ការកសាងសេចក្តីព្រាងច្បាប់ថវិការដ្ឋ (រួមបញ្ចូល) និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការកាត់បន្ថយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងពន្ធលើប្រាក់ចំណូលអាជីវកម្មសម្រាប់បុគ្គលនិងអាជីវកម្ម៕