បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម(ថ្ងៃទី២៧កុម្ភះ)

(VOV)_នាព្រឹកថ្ងៃទី២៥កុម្ភះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ប្រ
ធានគណកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan
រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលវៀតណាម បានអញ្ជើញ​ទៅបំពេញការងារ
នៅមន្ទីរពេទ្យឯកទេសវះកាត់ឆ្អឹង។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan
បានអះអាងថា៖​

“ យើងខ្ញុំគោរពបណ្ដាអ្នកមានទេពកោសល្យ សិលធម៌គ្រូពេទ្យរបស់ជួរ​វេជ្ជបណ្ឌិត
នៅ មន្ទីរពេទ្យឯកទេសវះកាត់ឆ្អឹង។ ។ សូមប្រសិទ្ធិពរអោយបណ្ដាវេជ្ជបណ្ឌិត គ្រូពេទ្យបុគ្គលិកBង្រីកថែមទៀតប្រពៃណីរបស់មន្ទីរពេទ្យ រួមចំណែកជំរុញជីវភាពរស់នៅរបស់
ប្រជាជនបានល្អថែមទៀត ផ្នែកសុខាភិបាលទីក្រុងនិង​របស់ប្រទេសជាតិកាន់តែ
អភិវឌ្ឍន៍ថែមទៀត។”

​ក្នុងព្រឹកថ្ងៃដដែល​ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក​ Vo Van
Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរ​កម្មាភិបាល ​បុគ្គលិក នៅ
មន្ទីរពេទ្យ Pasteur ទីក្រុងហូជីមិញ និងគ្រួសារ​សាស្ត្រចារ្យ​បណ្ឌិត​ វេជ្ជបណ្ឌិត លោកគ្រូ
ប្រជាជន Nguyen Dinh Hoi ជានាយក​​ដំបូងរបស់មហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថ
ទីក្រុងហូជីមិញ។

ក៏ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាគ្រូពេទ្យវៀតណាមនាព្រឹកថ្ងៃ
ទី២៥ កុម្ភះ នៅខេត្ត Ninh Binh (ភាគខាងជើងវៀតណាម ) ​មន្ទីរសុខាភិបាលខេត្ត
បានរួមសហការជាមួយសមាគមកាកបាតក្រហម រៀបចំ​ទិវាបុណ្យបរិច្ចាគឈាមស្ម័
គ្រចិត្ត ដោយមានការចូលរួមរបស់កម្មាភិបាលមន្ត្រីរដ្ឋការផ្នែកសុខាភិបាលជាង២៥០នាក់​។

ក្នុងពេលជាមួយគ្នានោះ បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី​៦២ទិ
វាគ្រូពេទ្យវៀតណាម ក៏បានប្រព្រឹត្តទៅនៅខេត្ត Vinh Long, Binh Duong, Binh Phuoc
, និងខេត្ត Thai Nguyen ផងដែរ៕​