លោក Cesare Procaccini

(VOV)_​ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន នៃទីភ្នាក់ងារសារព័ត៍មាន នៅទី​ក្រុង​Rome
អ៊ីតាលី នាថ្ងៃទី២៣ តុលា អគ្គលេខាបក្ស កម្មុយនីស្តអ៊ីតាលីលោក ​Cesare Procaccini
បាន​អះអាងថា៖ បក្សកម្មុយនីស្តវៀតណាមជាគំរូមួយ​ចំពោះចលនាបដិវត្តន៍អន្តរជាតិ។ លោក Cesare Procaccini បានសង្កត់ធ្ងន់ថា៖ ​ការដឹកនាំត្រឹមត្រូវរបស់បក្សកម្មុយនីស្តវៀតណាម បានបង្កើតរបត់សំខាន់ អំពីសេដ្ឋកិច្ច នយោបាយ សង្គម
និងកិច្ចការបរទេសរបស់វៀតណាម។នេះជាកត្តា​សំខាន់ដើម្បីវៀតណាមទទួល
បានជោគជ័យដូចនាបច្ចុប្បន្ន។

លោក Cesare Procaccini ក៏បានសម្ដែងគោលបំណងថា៖ ក្នុងមហា​សន្និបាត
បក្សកម្មុយនីស្តវៀតណាមនាពេលខាងមុខនេះ នឹងជ្រើសរើសបានថ្នាក់ដឹកនាំរបស់
ខ្លួន អនុវត្តជោគជ័យបុព្វហេតុផ្លាស់ប្តូរថ្មី លើកកំពស់តួនាទី សក្ដា​នុភាពរបស់បក្សកម្មុយនីស្តវៀតណាមនិយាយដោយឡែក និងវៀតណាម​និយាយរួម៕