ប្រសិនបើនៅឆ្នាំ ១៩៤៥ “ការក្រោកឈរឡើង” មានន័យថាការដណ្តើមរដ្ឋអំណាចនោះ សព្វថ្ងៃនេះវាគឺជាស្មារតីនវានុវត្តន៍ ហ៊ានបំបែករបាំង និងពង្រីកភាពច្នៃប្រឌិតដើម្បីនាំប្រទេសវៀតណាមឈានទៅមុខ។

សព្វថ្ងៃនេះ ស្មារតីនៃបដិវត្តន៍ខែសីហា ចាប់ពី “ការដណ្តើមរដ្ឋអំណាច” កំពុងត្រូវបានបន្តដោយបដិវត្តន៍ “ស្ថាបនារដ្ឋអំណាច” ដែលជាក់ស្ដែងគឺបដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីនដឹកនាំ និងរៀបចំអង្គភាពរដ្ឋបាលឡើងវិញ។ លោកបណ្ឌិត ង្វៀន វ៉ាន់ដាង (Nguyen Van Dang) មកពីបណ្ឌិតសភានយោបាយជាតិហូជីមិញ បានចាត់ទុកថា៖

"សំឡេងបន្ទរនៃបដិវត្តន៍ខែសីហាគឺជាការប្តេជ្ញាចិត្ត និងសកម្មភាពដើម្បីផ្លាស់ប្តូរប្រទេសជាតិ និងប្រជាជាតិ ឆ្ពោះទៅរកអនាគតកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេស និងប្រជាជាតិ។ ជិតមួយសតវត្សបន្ទាប់ពីបដិវត្តន៍ខែសីហា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានឃើញស្មារតីបដិវត្តន៍ដ៏ខ្លាំងក្លាមួយ នៅក្នុងប្រព័ន្ធសង្គមទាំងមូលនៅវៀតណាម។ យើងបានអនុវត្តន៍បដិវត្តន៍អំពីការបង្រួមក្បាលម៉ាស៊ីនដឹកនាំ និងរៀបចំអង្គភាពរដ្ឋបាលឡើងវិញលើទូទាំងប្រទេស ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្ស និងរដ្ឋ ក្នុងការអនុវត្តការផ្លាស់ប្តូរដែលសមស្របនឹងបរិបទ និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិនៅក្នុងសម័យកាលថ្មី"។

ស្មារតីបដិវត្តន៍មិនឈប់នៅទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងនោះទេ ប៉ុន្តែក្លាយជាអណ្តាតភ្លើងដែលរំដោះសក្តានុពល បញ្ញា និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។

ឈរនៅចំពោះមុខយុគសម័យថ្មី ការទទួលមរតកស្មារតីនៃសរទៈរដូវឆ្នាំ ១៩៤៥ គឺជាស្មារតីនៃការផ្លាស់ប្តូរពីការដណ្តើមរដ្ឋអំណាចទៅជាការស្ថាបនារដ្ឋអំណាច ពីការរំដោះជាតិទៅជាការរំដោះកម្លាំងច្នៃប្រឌិតរបស់មនុស្ស ពីការដណ្ដើមឯករាជ្យទៅជាការកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន វិបុលភាព និងនាំប្រទេសជាតិឆ្ពោះទៅមុខក្នុងយុគសម័យថ្មី៕