ពិព័រណ៍នេះមានស្តង់លក់ទំនិញជិត ២៥០ ស្តង់មកពីសហគ្រាសក្នុងស្រុក និងបរទេសចំនួន ១០៨ រួមទាំងការចូលរួមយ៉ាងសកម្មពីខេត្តចំនួន ៦ នៅប្រទេសឡាវ (អាត់តាពួរ ចំប៉ាសាក់ សេកុង សាឡាវ៉ាន់ សាក់វណ្ណាខេត្ត ខាំមឿង)។ ពិព័រណ៍នេះ ក៏មានការវចូលរួមពីស្ថាប័នការទូតចំនួន ៩ ប្រចាំនៅវៀតណាមដូចជា៖ ស្ថានទូតមីយ៉ាន់ម៉ា ស្ថានទូតអ៊ីតាលី សភាពាណិជ្ជកម្មអង់គ្លេស ក្រសួងពាណិជ្ជកម្មកម្ពុជា ស្ថានកុងស៊ុលចិន ស្ថានកុងស៊ុលជប៉ុន ស្ថានកុងស៊ុលឡាវប្រចាំទីក្រុងដាណាង សភាពាណិជ្ជកម្មថៃប្រចាំទីក្រុងហូជីមិញ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគហ្វីលីពីនប្រចាំទីក្រុងហូជីមិញ។
ពិព័រណ៍នេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីរូបភាព សក្តានុពលសេដ្ឋកិច្ចសង្គម ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍របស់មូលដ្ឋាននានា ដល់អង្គការ អាជីវកម្ម និងអ្នកវិនិយោគតាមបណ្តោយច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។ ថ្លែងនៅក្នុងពិព័រណ៍នេះ លោក ផាន់ ថៃប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង បានបញ្ជាក់ថា៖
“នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តរវាងប្រទេសនានានៅលើច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងបណ្តាប្រទេសតំបន់។ ខ្ញុំសង្ឃឹមថា តាមរយៈពិព័រណ៍នេះ មានកិច្ចសន្យា និងការប្តេជ្ញាសហប្រតិបត្តិការកាន់តែច្រើន នឹងត្រូវបានបង្កើតឡើងរវាងសាជីវកម្ម និងសហគ្រាសក្នុងស្រុក និងអន្តរជាតិ”៕
