ចំណុចលេចធ្លោនៃការតាំងពិព័រណ៍គឺលំហរតាំងបង្ហាញ “អនុស្សាវរីយ៍ពេលទៅសមរភូមិភាគខាងត្បូង” ដែលមានឯកសារដើម រូបភាព និងវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃជាង ១០០។ នៅទីនេះ សាធារណជនអាចចូលមើលពាក្យសុំស្ម័គ្រចិត្ត កំណត់ហេតុប្រចាំថ្ងៃ សំបុត្រ រូបថតគ្រួសារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតដែលកម្មាភិបាលបានយកតាមខ្លួនទៅប្រយុទ្ធនៅភាគខាងត្បូង ឬបន្សល់ទុកមុនពេលពួកគេចាកចេញទៅកាន់សមរភូមិ។ ការតាំងពិព័រណ៍នេះក៏មានរូបភាព និងឯកសារមួយចំនួនដែលមានប្រភពមកពីមជ្ឈមណ្ឌល និងបណ្ណសារវៀតណាមនៅសាកលវិទ្យាល័យតិចសាស (សហរដ្ឋអាមេរិក) ដែលរួមចំណែកដល់ទស្សនៈពហុវិស័យលើសង្គ្រាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្រាប់ការរំដោះជាតិ។ ឯកសារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនរបស់វិចិត្រករ និងអ្នកប្រាជ្ញល្បីៗក៏ត្រូវបានបង្ហាញផងដែរ។ តាមរយៈនេះ ពណ៌នាយ៉ាងប្រាកដនិយមអំពីការរួមចំណែក ការលះបង់យុវវ័យរបស់ខ្លួន និងឧត្តមគតិបដិវត្តន៍របស់មនុស្សជំនាន់មួយ ដែលបានលះបង់យុវជនចំពោះមាតុភូមិ។
អ្នកស្រី ង្វៀន ធី អៀន ជាគ្រូបង្រៀនម្នាក់ធ្លាប់បម្រើការនៅភាគខាងត្បូង បាននិយាយថា៖ "យើងជាមនុស្សដែលធ្លាប់លះបង់យុវវ័យរបស់យើងចំពោះប្រទេសជាតិ។ កាលខ្ញុំអាយុ ២០ ឆ្នាំ ខ្ញុំបានដើរឆ្លងកាត់ជួរភ្នំទ្រឿងសឺនទៅកាន់សមរភូមិក្វាងទ្រី។ បន្ទាប់ពីការរំដោះ យើងមានក្រុមទំនាក់ទំនងដែលបានជួបគ្នាជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃខួបនៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសនៅថ្ងៃទី ៣០ ខែមេសា។ នៅថ្ងៃប្រវត្តិសាស្ត្រនេះ យើងជួបគ្នាដើម្បីចែករំលែក រំលឹកឡើងវិញអំពីអនុស្សាវរីយ៍ និងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងជីវភាព"។
ទិដ្ឋភាពគួរឱ្យកត់សម្គាល់មួយទៀតគឺការបង្ហាញលទ្ធផលដំបូងនៃ "យុទ្ធនាការ ៥០០ ថ្ងៃ ទាំងយប់ដើម្បីពង្រឹងការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ តាមរយៈកំណត់ត្រា និងឯកសារដែលបានរក្សាទុក ការតាំងពិព័រណ៍តាមប្រធានបទ "លះបង់យវវ័យមួយអន្លើ" បង្ហាញពីតួនាទីដ៏សំខាន់នៃការរក្សាទុកក្នុងការផ្ទៀងផ្ទាត់ព័ត៌មានយុទ្ធជនពលី ការស្វែងរកសាច់ញាតិ ការប្រគល់វត្ថុអនុស្សាវរីយ៍ និងការឧបត្ថម្ភគោលនយោបាយសម្រាប់អ្នកដែលគុណូបការៈ៕
ក្នុងអំឡុងពេលនៃសង្គ្រាមតស៊ូដណ្តើមឯករាជ្យ ប្រទេសទាំងមូលបានផ្តោតទាំងកម្លាំងកាយនិងកម្លាំងចិត្តសម្រាប់ភាគខាងត្បូង។ កម្មាភិបាលរាប់ពាន់នាក់មកពីសមរភូមិខាងក្រោយភាគខាងជើងបានឆ្លងកាត់ភ្នំខ្ពស់ៗ និងអូរជ្រៅៗ ឆ្លងកាត់ជួរភ្នំ ទ្រឿងសឺន ដើម្បីទៅដល់ភាគខាងត្បូង។ គោលគំនិតនៃ "ការឆ្ពោះទៅភាគខាងត្បូង" បានលេចចេញនៅចុងឆ្នាំ ១៩៥៩ នៅពេលដែលប្រជាជននៅភាគខាងជើង "បានចែករំលែកបន្ទុក" ជាមួយជនរួមជាតិ ប្រជាជននិងយុទ្ធជននៅភាគខាងត្បូង ដើម្បីប្រយុទ្ធរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ដណ្តើមឯករាជ្យ និងសេរីភាពសម្រាប់ប្រជាជាតិ៕
