ថ្លែងសុន្ទរកថាបើកកម្មវិធី លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៃការផ្លាស់ប្តូរគោលនយោបាយនៃកម្មវិធី ជាមួយនឹងប្រធានបទមានអត្ថន័យជាក់ស្តែងចំពោះតម្រូវការអភិវឌ្ឍន៍របស់វៀតណាម ដូចជាការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព ហិរញ្ញវត្ថុឌីជីថល បច្ចេកវិទ្យាពពក ការធ្វើទំនើបកម្មវិស័យធនាគារ ទីផ្សារមូលធន និងយុទ្ធសាស្ត្របច្ចេកវិទ្យាជាតិ​។ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា ការពិភាក្សាស៊ីជម្រៅនឹងនាំមកនូវទស្សនៈចម្រុះ អំណះអំណាងវិទ្យាសាស្ត្រជាក់ស្តែង និងរួមចំណែកគាំទ្រវៀតណាមក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ និងអនុវត្តន៍គម្រោងសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងសហរដ្ឋអាមេរិកនាពេលអនាគត។

ក្នុងការពិភាក្សាជាមួយសាស្ត្រាចារ្យ និងអ្នកជំនាញមកពីសាកលវិទ្យាល័យ កូឡុំប៊ី និងសហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានចែករំលែកដំណោះស្រាយដើម្បី​សម្រេចបាន​គោលដៅកំណើនពីរខ្ទង់ ពង្រឹងសមត្ថ​ភាព​​ខ្លួន​ទីពឹងខ្លួនផ្នែកសេដ្ឋកិច្ចរបស់វៀតណាម; ជំរុញទំនាក់ទំនងពាណិជ្ជកម្ម​ប្រកបដោយ​តុល្យភាព និងចីរភាព; បញ្ជាក់ពីទិសដៅសំខាន់ៗរបស់វៀតណាមលើការកែទម្រង់គំរូអភិវឌ្ឍន៍ ការធ្វើឱ្យសុក្រឹត្យ​ក្របខ័ណ្ឌស្ថាប័នសម្រាប់ការអភិវឌ្ឍ AI ប្រកបដោយសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល; ទន្ទឹមនឹងនោះ សុំស្នើ​ឱ្យអ្នកប្រាជ្ញឈានមុខគេរបស់សហរដ្ឋអាមេរិក ចែករំលែកបទពិសោធន៍ និងផ្តល់ប្រឹក្សា​គោលនយោបាយជាក់ស្តែងសម្រាប់វៀតណាមក្នុងរយៈពេលខាងមុខ៕​