បើកកម្មវិធីទិវាអក្សរសាស្ត្រអឺរ៉ុបលើកទី៦នៅវៀតណាម

(VOV)_កម្មវិធីនេះត្រូវបានបើក នារសៀលថ្ងៃទី៥ ឧសភា នៅទីក្រុងហា​ណូយ
ដោយមានការចូលរួមរបស់ប្រទេសអឺរ៉ុបចំនួន៨ ដូចជា៖ ដាណឺម៉ាក់​ អង់គ្លេស អ៊ីតាលី
និងបារាំង។ ដោយមានសកម្មភាពអក្សរសាស្ត្រចំនួន២៥ ​ព្រឹត្តិការណ៍នេះបានប្រព្រឹត្ត
ទៅពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ឧសភា នៅទីក្រុងហា​ណូយ និងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២
នៅទីក្រុងហូជីមិញ។ លោកស្រី Le Tuyet Nhung ដំណាងគណៈប្រតិភូ Wallonia – Brussels ( បែល្ស៊ីក) បានអោយដឹងថា៖

“ ខ្ញុំ​ចាត់ទុកថា៖ បណ្ដាទិវាអក្សរសាស្ត្រអឺរ៉ុបនៅវៀតណាម នឹងជួយ​អោយអ្នក
អានវៀតណាមមានទស្សនះធំទូលាយជាង ចំពោះខឿនអក្សរសាស្ត្រ​ពិភពលោក។ ​”

នាយប់ថ្ងៃទី៥ ឧសភា ក្នុងពេលឧទ្ទេសនាមអំពីសៀវភៅ៖ បណ្ដាតុក្កតាឃ្លាតឆ្ងាយ
ពីស្រុកកំណើត របស់អ្នកអក្សរសាស្ត្រអាល្លឺម៉ង់ Karin Kalisa បានចាប់​ផ្តើមអោយកម្ម
វិធី បណ្ដាទិវាអក្សសាស្ត្រអឺរ៉ុបនៅវៀតណាម៕