ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធី

(VOVworld)-នាព្រឹកថ្ងៃទី២១កក្កដានៅទីក្រុងហាណូយ បញ្ជាការដ្ឋានកងទ័ពការ
ពារព្រំដែននៃក្រសួងការពារប្រទេសបានបើកសម្ពោធគេហទំព័រក្រសួងការពារ
ប្រទេសឲ្យតភ្ជាប់ជផ្លូវការជាមួយគេហទំព័រជាតិច្រកទ្វារតែមួយ។ ថ្លែងមតិក្នុងពិធី
ឧបនាយករដ្ឋ​មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់
ចំពោះ ការដែល បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានតភ្ជាប់ “បែបបទការពារ
ព្រំដែនអេឡិក ត្រូនិកកំពង់ផែរសមុទ្រ” ជាមួយ “គេហទំព័រជាតិច្រកទ្វារតែមួយ”។
នេះជាវិស័យដ៏ធំមួយ ជះឥទ្ធិ ពលខ្លាំងទៅលើសកម្មភាពរបស់អង្គភាពអាជីវកម្ម
ជាតិនិងអន្តរជាតិនៅបណ្តា កំពង់ផែរវៀតណាម រួមចំណែកសំខាន់ចូលក្នុងការកែ
ទម្រង់បែបបទរដ្ឋបាល និង បង្កលក្ខណៈងាយស្រួលសម្រាប់បរិយាកាសធ្វើអាជីវកម្ម
ជាពិសេសគឺរួមចំណែក សំខាន់ចូលក្នុងការតស៊ូ បង្ការប្រឆាំងនិងទប់ស្កាត់ការរត់ពន្ធ
ការលួចបន្លំពាណិជ្ជ កម្ម រួមចំណែកធានាសន្តិភាព អធិបតេយ្យភាពព្រំដែនជាតិ៕