អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រីអនុប្រធានរដ្ឋ វ៉ូ ធីអាញសួន បានសង្កត់ធ្ងន់លើគុណូបការៈដ៏មហិមារបស់លោកប្រធានហូជីមិញ ក៏ដូចជាមនោសញ្ជេតនាដែលប្រជាជនវៀត ណាមទាំងអស់ដែលរស់នៅទូទាំងទ្វីបទាំងប្រាំមានចំពោះលោក។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថាន ក៏ដូចជាទីក្រុងប៊ីស្គេក បានគាំទ្រលើសំណង់វិមានលោកប្រធានហូជីមិញ ហើយជាអាស្រ័យដ្ឋានមានអត្ថន័យសម្រាប់ប្រជាជន វៀតណាមដែលឃ្លាតឆ្ងាយពីស្រុកកំណើត។ បន្ទាប់នោះ លោកស្រីអនុប្រធានរដ្ឋ រួមជាមួយតំណាងថ្នាក់ដឹក នាំគៀហ្ស៊ីស៊ីស្ថាន និងគណៈប្រតិភូដទៃទៀត បានធ្វើពិធីកាត់ខ្សែបូរបើកសម្ពោធវិមានលោកប្រធានហូជីមិញ។ គណៈប្រតិភូបានដាក់ផ្កា និងធ្វើពិធីស្មឹងស្មាធិ៍មួយនាទី ដើម្បីរំលឹកដល់លោកប្រធានហូជីមិញ។

សូមគូសបញ្ជាក់ថា ការបើក​សម្ពោធ​វិមាន​លោក​ប្រធាន​ហូជីមិញ​នៅ​ក្រុង​ប៊ីស្គេក​មាន​សារៈសំខាន់​ជាក់ស្តែង​ក្នុង​ការ​ណែនាំ​ទៅកាន់ប្រជាជន​កៀហ្ស៊ីស៊ីស្ថាន អំពីលោកប្រធាន ហូជីមិញ ប្រទេសជាតិ ប្រជាជន និង​វប្បធម៌​របស់​វៀតណាម ខណៈ​ពេល​ដែល​ក៏​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​និមិត្តរូប​នៃ​មិត្តភាព បង្កើន​ការ​យោគយល់ និង​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​រវាង​វៀតណាម និង​កៀហ្ស៊ីស៊ីស្ថាន។ សំណង់​នេះ​កាន់តែ​មាន​អត្ថន័យ​ថែម​ទៀត នៅពេលដែល​កៀហ្ស៊ីស៊ីស្ថាន​ជា​ប្រទេស​ទី ៥៣ ក្នុង​ចំណោម ៥៦ ប្រទេស ​ដែល​លោក​ប្រធាន​ហូជីមិញ​បាន​ឆ្លងកាត់ផងដែរ៕