ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងតំណាងប្រទេសសមាជិកជាង ១២០ រូប។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមសម័យប្រជុំដ៏សំខាន់នេះ។
នៅក្នុងសុន្ទរកថាបើក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ លោក Khalilur Rahman បានអំពាវនាវឱ្យបណ្តាប្រទេសសមាជិក រួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមសកលដោយផ្អែកលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ មេដឹកនាំទាំងពីររូបបានបញ្ជាក់ថា អង្គការសហប្រជាជាតិត្រូវការកំណែទម្រង់ដ៏រឹងមាំ ដើម្បីកែលម្អអភិបាលកិច្ច និងទប់ស្កាត់ជម្លោះនៅក្នុងពិភពលោកដែលមានការប្រែប្រួលជាច្រើន។
សម័យពិភាក្សាកម្រិតខ្ពស់ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ នឹងអូសបន្លាយរយៈពេលចាប់ពីថ្ងៃទី ២២-២៨ ខែកញ្ញា។ នេះគឺជាវេទិកាសំខាន់មួយសម្រាប់មេដឹកនាំនៃប្រទេសនានា ចែករំលែកចក្ខុវិស័យនិងស្វែងរកដំណោះស្រាយចំពោះបញ្ហាសកលជាបន្ទាន់៕
