ចំណុចលេចធ្លោមួយនៃសប្តាហ៍ភាពយន្តឆ្នាំនេះ គឺការចូលរួមជាលើកដំបូងនៃប្រព័ន្ធរោង​ភាពយន្តពាណិជ្ជកម្មទាំងមូលនៅក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តដោយឥតគិតថ្លៃ​។ នៅថ្ងៃទី ២២ ២៣ និង ២៤ ខែកក្កដា រោងភាពយន្តនីមួយៗនឹងរៀបចំការចាក់បញ្ចាំងដោយឥតគិតថ្លៃចំនួនពីរលើកនៅវេលា​ម៉ោង ១០៖០០ និងម៉ោង ១៦៖០០ ដោយបម្រើអតីតយុទ្ធជន ជនមានគុណូបការៈ​ចំពោះបដិវត្តន៍ គ្រួសារគោលនយោបាយ បុគ្គលិកនៃ​កងកម្លាំងប្រដាប់អាវុធ សមាជិកសម្ព័ន្ធយុវជន សិស្សានុសិ្ស ​និង​ទស្សនិកជនយ៉ាងច្រើ​​នកុះករ​។

ខ្សែ​ភាពយន្តក៏នឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តរដ្ឋ នៅលើវេទិកា TV360 និងតាមរយៈក្រុមចាក់បញ្ចាំងភាពយន្តចល័ត ដោយនាំយកភាពយន្តទៅកាន់ប្រជាជននៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងកោះសមុទ្រ​​។

ស្នាដៃ​ភាពយន្ត​ដែលបានជ្រើសរើស សុទ្ធតែជាខ្សែភាពយន្តឆ្នើមៗអំពីប្រធានបទ​នៃបដិវត្តន៍ និងការតស៊ូប្រយុទ្ធដើម្បីការពារមាតុភូមិ ដូចជា៖ កុំដុត (Đừng đốt) ក្លិនស្មៅឆេះ (Mùi cỏ cháy) អ្នកដែលសរសេររឿងព្រេងនិទាន (Những người viết huyền thoại) ផ្លូវឆ្លងកាត់ព្រៃឈើ (Đường xuyên rừng) រឿងព្រេងអំពីក្វាន់ទៀន (Truyền thuyết về Quán Tiên) និងអរុណរះពណ៌ក្រហម (Bình minh đỏ)៕​