អញ្ជើញចូលរួមពិធីបើក មានថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម រួមជាមួយថ្នាក់ដឹកនាំមកពីប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីនៃប្រទេសអាស៊ានចំនួនបួនបានមកវៀតណាម ដើម្បីចូលរួមវេទិកា និងបំពេញទស្សនកិច្ចជាផ្លូវការរួមមាន៖ នាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul និងនាយករដ្ឋមន្រ្តីទីម័រខាងកើត លោក Kay Rala Xanana Gusmão។ ចូលរួមវេទិកា ក៏មានវត្តមានតំណាងអង្គការអន្តរជាតិ វិទ្យាស្ថានស្រាវជ្រាវ សហគ្រាស និងមូលដ្ឋាននានាទាំងក្នុងស្រុកនិងអន្តរជាតិ។
បន្ទាប់ពីពិធីបើក ប្រតិភូបានចូលរួមសម័យប្រជុំពេញអង្គដោយប្រធានបទសំខាន់ៗដូចជា៖ បង្កើនភាពខ្លួនពីពឹងខ្លួននិងសាមគ្គីភាព របស់អាស៊ាន; ជំរុញគំនិតផ្តួចផ្តើមរបស់អាស៊ានស្តីពីការរាំងស្ទុះជម្លោះ; អនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការអភិវឌ្ឍតំបន់។ ដោយចែករំលែកពីប្រធានបទនៃវេទិកាឆ្នាំនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Manh Cuong បានសង្កត់ធ្ងន់ថា៖
«ប្រធានបទឆ្នាំនេះ ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីអាទិភាពស្នូលដែលអាស៊ាន និងតំបន់ទាំងមូលកំពុងឆ្ពោះទៅរក។ សន្តិភាពគឺជាតម្រូវការចម្បងបង្អស់សម្រាប់ការអភិវឌ្ឍ; វិបុលភាពគឺជាគោលដៅរួមរបស់ប្រទេសសមាជិកទាំងអស់; ហើយការយកប្រជាជនជាសន្នូលគឺជាស្មារតីរួមនៃសហគមន៍អាស៊ាន»៕
