សេចក្តីថ្លែងការណ៍រួមត្រូវបានចេញផ្សាយនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅថ្ងៃទី ២៤ ខែកញ្ញា បានអំពាវនាវឱ្យមានការស្ដារឡើងវិញ​យ៉ាង​ពេញលេញ និងជាបន្ទាន់ នូវសិទ្ធិនិងគោលការណ៍នៃសេរីភាពនាវាចរណ៍ ហើយបានទាមទារឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ និងពេញលេញ។ នាវាទាំងអស់​ត្រូវទទួលបានការអនុញ្ញាតឱ្យឆ្លងកាត់ខ្សែ​ផ្លូវយុទ្ធសាស្ត្រនេះប្រកប​ដោយសុវត្ថិភាព មិនទទួលរងនូវថ្លៃសេវាឬលក្ខខណ្ឌខុសច្បាប់​ណាមួយ ឱ្យ​ស្របតាមច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការណ៍រួម​នេះក៏បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសនានាក្នុងតំបន់ និងសកម្មភាពដែលរំខានដល់ពាណិជ្ជកម្មអន្តរជាតិ ខ្សែសង្វាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូនថាមពល។ សេចក្តីថ្លែងការណ៍រួមក៏បានថ្កោលទោសការវាយប្រហាររបស់ក្រុម Houthi ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត និងសកម្មភាព​នាវាចរណ៍នៅសមុទ្រក្រហមផងដែរ។

ប្រទេសនានាបានសម្តែងការព្រួយបារម្ភជាពិសេសចំពោះកងកម្លាំង Houthi ដែលកំពុង​ខិតជិតច្រកសមុទ្រ Bab al-Mandeb ជាខ្សែផ្លូវដ៏សំខាន់មួយដែលត​ភ្ជាប់សមុទ្រ​ក្រហមទៅឈូងសមុទ្រ Aden។ ប្រសិនបើសកម្មភាព​នាវាចរណ៍នៅទីនោះបន្តត្រូវបាន​រំខាន ផលប៉ះពាល់​លើពាណិជ្ជកម្មសកលអាចកាន់តែធ្ងន់ធ្ងរជាង​៕