ប្រទេសទាំងមូលបន្តរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម

(VOV)_នាថ្ងៃទី២១តុលា ប្រជាជនក្នុងទូទាំងប្រទេស បន្តរៃអង្គាសជួយ​ឧបត្ថម្ភ
ប្រជាជននៅភូមិភាគកណ្ដាលវៀតណាម ដោយរងឥទ្ធិពលពីវិបត្តិបរិស្ថានផង និងទឹក
ជំនន់ផង។

នៅទីក្រុងហាណូយ ប្រធានគណកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម
លោក Nguyen Thien Nhan បានទទួលទឹកប្រាក់ជួយឧបត្ថម្ភពីក្រសួង​ ស្ថាប័ន និង
បុគ្គលមួយចំនួន ចំពោះប្រជាជននៅភាគកណ្ដាលវៀតណាម។ ​ក្រោយរយៈពេល៥ថ្ងៃ
ចាប់ពីថ្ងៃទី១៧តុលាមក គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម ទទួល
បានទឹកប្រាក់ចំនួនបួនពាន់លានដុង។

ក៏ក្នុងថ្ងៃទី២១តុលា ខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម)​ បានរៀបចំ​
ពិធីបំផុសរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម ។នៅទីនេះ​ បណ្ដាកម្មាភិបាល បុគ្គលិក និងសម្បុរសជន ក្នុងខេត្ត បានរៃអង្គាសទឹកប្រាក់​ចំនួន១២០
លានដុង។គណៈកម្មាធិការរណសិរ្យមាតុភូមិខេត្ត Hau Giang នឹងបន្ត​ទទួលការជួយ
ឧបត្ថម្ភប្រជាជននៅភាគកណ្ដាល ដល់ខែវិច្ឆកាឆ្នាំ ២០១៦៕