នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែតុលា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ត្រី ង្វៀន សួនធុយ អនុប្រធាននាយកដ្ឋានឃោសនាការ អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា៖ «ដោយបន្តភាពជោគជ័យនៃពិព័រណ៍ឆ្នាំ២០២២ និង២០២៤ ពិព័រណ៍នេះបញ្ជាក់បន្ថែមទៀតអំពីគោលនយោបាយការបរទេស និងគោលការណ៍ណែនាំការពារជាតិដ៏ត្រឹមត្រូវរបស់បក្ស រដ្ឋ គណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារជាតិ​វៀតណាម ដោយមានស្មារតីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅវិញទៅមក។ ទន្ទឹមនឹងនោះ ការតាំងពិព័រណ៍នេះបង្ហាញពីភាពរឹងមាំ ខ្លួនទីពឹងខ្លួន និងទំនើបកម្មនៃឧស្សាហកម្មការពារជាតិវៀតណាម ដែលរួមចំណែកដល់ការបញ្ជាក់ពីឋានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ បំផុស និង​រីកសាយភាយមោទនភាពនិងស្មារតីទទួលខុសត្រូវ​របស់កម្មាភិបាល យុទ្ធជន និង​ ប្រជាជន​គ្រប់រូប ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ។»​

រហូតមកដល់ពេលនេះ ក្រុមហ៊ុនចំនួន ១៨៩ មកពីប្រទេសចំនួន ៣៦​ បានចុះឈ្មោះចូលរួមក្នុងការតាំងពិព័រណ៍នេះ។ នៅខាងប្រទេសម្ចាស់ផ្ទះ ក្រសួងការពារប្រទេស និងក្រសួង​នករបាលវៀតណាម នឹង​ឧទ្ទេសនាមអាវុធ និងឧបករណ៍បច្ចេកទេសថ្មីៗជាច្រើន​ប្រភេទ​នៅក្នុងពិព័រណ៍នេះ៕​