Vovworld-ក្រសួងឯកភាពកូរ៉េខាងត្បូងបានឲ្យដឹងថា នាថ្ងៃទី៨កញ្ញាកូរ៉េ​ខាង
​ត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឯកភាពរៀបចំ​ការ​ជួប
ជុំបណ្ដាគ្រួសារដែលត្រូវបំបែកដោយសង្គ្រាមនាចុងខែតុលាខាងមុខនៅដំបន់
លំហែកាយភ្នំ Kumgang។ ការជួបជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់២៦​តុលា។​
នេះជាការជួបជុំគ្រួសារលើកទី២ហើយក្នុងអំឡុង៥ឆ្នាំកន្លងទៅ។ តំណាង​សមាគម
កាកបាតក្រហមនៃប្រទេសកូរ៉េទាំងពីរទទួលបានកិច្ចព្រមព្រៀងបន្ទាប់ពីរយៈពេល
២៣ម៉ោងចរចារនៅភូមិបញ្ចប់សង្គ្រាម Panmunjom។ តាមនោះភាគី​នីមួយៗនឹងមាន
មនុស្សចំនួន១០០នាក់បានជួបជុំនឹងសាច់ញាតិដែលត្រូវឈ្លាតឆ្ងាយដោយសង្គ្រាមកូរ៉េ(១៩៥០-១៩៥៣)៕