នាថ្ងៃទី ៣ ខែកញ្ញា រដ្ឋាភិបាលនេប៉ាល់បានប្រកាស រៀបចំការកាន់ទុក្ខជាតិនៅថ្ងៃទី ៧ ខែកញ្ញា ដើម្បីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅក្នុងស្រុក Rasuwa។ ថ្ងៃកាន់ទុក្ខជាតិនេះ ត្រូវបានកំណត់តាមប្រពៃណីរបស់ជនហិណ្ឌូក្នុងការធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ តាមនោះការកាន់ទុក្ខជាតិនឹងធ្វើឡើង ១៣ ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយកើត
ឡើង។
លើសពីនេះ រដ្ឋាភិបាលនេប៉ាល់ បានសម្រេចចិត្តផ្តល់ប្រាក់ឧបត្ថម្ភហានិភ័យផងដែរ។ អ្នកដែលរងរបួសនឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ ខណៈដែលក្រុមគ្រួសាររបស់បុគ្គលិកដែលបានស្លាប់ក្នុងពេលបំពេញកាតព្វកិច្ចនឹងទទួលបានជំនួយឧបត្ថម្ភចំនួន ១ លានរូពី (ជាង ៦៦០០ ដុល្លារអាមេរិក) សម្រាប់អ្នកស្លាប់ម្នាក់ៗ។ គិតត្រឹមព្រឹកថ្ងៃទី ៤ ខែកញ្ញា មនុស្សយ៉ាងហោចណាស់ ១២៥៩ នាក់បានស្លាប់ និងជាង ៥០០០ នាក់នៅតែបាត់ខ្លួន៕
