ប្រធានាធិបតីហ្វីលីពីន លោក Duterte ចង់ឲ្យកងទ័ពពិសេសសហរដ្ឋអាមរិក ដកចេញពីភាគខាងត្បូង ហ្វីលីពីន
(VOV)_ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាថ្ងៃទី១២កញ្ញា បានស្នើ
ឲ្យដកកងយោធាសហរដ្ឋអាមេរិក ចេញពីតំបន់ចលាចល នៅភាគខាងត្បូង ប្រទេស
ហ្វីលីពីន ដោយមានការព្រួយបារម្ភថា វត្តមានកងទ័ពសហរដ្ឋអាមេរិក អាចបង្កភាព
ស្មុគស្មាញ ក្នុងការប្រយុទ្ធប្រឆាំងនឹង ក្រុមឧទ្ទាមឥស្លាមនិយម ដែលល្បីល្បាញខាង
កាត់ក្បាល ពួកលោកខាងលិច។ ​​លោក Rodrigo Duterte ក៏បានអោយដឹងថែមទៀត
ថា៖​លោកបានចង់ផ្តោតអំពីផែនការនេះ ​ក្នុងពេល​ចូលរួមសន្និសីទកំពូលអាស៊ាន
និងសន្និសីទជាន់ខ្ពស់ទាក់ទិននានា នៅប្រទេសឡាវ ក្នុងសប្ដាហ៍មុនហើយ ប៉ុន្តែ
លោកមិនធ្វើដូច្នេះដោយសារ”គោរព”អាមេរិក៕