នេះគឺជាដំណើរទស្សនកិច្ចជាផ្លូ​វការលើកដំបូងមកកាន់វៀតណាមរបស់​ប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសនេះបានរៀបចំការបោះឆ្នោតសកល និងបង្កើតរដ្ឋាភិបាលថ្មី​។ ដំណើរទស្សនកិច្ចនេះ សំដៅជំរុញបន្ថែមទៀតនូវទំនាក់ទំនង​កិច្ច​ស​ហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងមីយ៉ាន់ម៉ា​ឡើង​ដល់កម្ពស់ថ្មីមួយ។

វៀតណាម និងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៥។ ទំនាក់ទំនងទ្វេភាគីត្រូវបានរក្សាតាមរយៈបណ្តាញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរសេដ្ឋកិច្ច។ ជាពិសេស ពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥៩០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ និង ៣៣៦ លានដុល្លារអាមេរិកក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ២០២៦ (កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគដែល​មានសុពលភាព​ចំនួន ១០៧ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានដើមទុនចុះបញ្ជីសរុបជាង ១,៤ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ៨៧ ដែលវៀតណាម​បានផ្តល់ការ​វិនិយោគ។​

នៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ាកំពុងបន្តឈានទៅមុខ ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាមកកាន់វៀតណាមបាន​បង្ហាញពីទំនុកចិត្ត និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕