សេចក្តី​ប្រកាសខាងលើ បានកើតឡើងបន្ទាប់ពីបញ្ជាការកណ្តាលអាមេរិក (CENTCOM) ប្រកាសថា បានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលបាលីស្ទីកសំដៅទៅលើកម្លាំងអាមេរិកនៅ​ប្រទេស​ហ្ស៊កដានី។ មុននោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា បានបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាកាសអាមេរិក និងមជ្ឈមណ្ឌលបញ្ជាការយោធាមួយនៅក្នុងប្រទេសនេះ​។ យោងតាមសហរដ្ឋអាមេរិក មីស៊ីលទាំងអស់ត្រូវបានស្ទាក់ចាប់ ហើយមិនមានអ្នកស្លាប់ និងរង​របួសនោះទេ។

ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ សហរដ្ឋអាមេរិក បានសម្របសម្រួលជាមួយអារ៉ាប៊ីសាអូឌីត ធ្វើការវាយប្រហារតាម​ផ្លូវ​អាកាស​លើគោលដៅជាច្រើនរបស់ក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់នៅភាគខាងកើតប្រទេសអ៊ីរ៉ាក់។ CENTCOM បាន​ឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះ​ដ្រូនជាង ៣០លើកក្នុងរយៈពេល ៧២ ម៉ោង សំដៅទៅ​លើ​កងកម្លាំងអាមេរិក និងរោងចក្រថាមពលអារ៉ាប៊ីសាអូឌីត៕​