មុននោះ ក្នុងបទសម្ភាសន៍ជាមួយ Fox News ប្រធានាធិបតីអាមេរិកក៏បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់មាន “ការចរចាពេញមួយថ្ងៃ”។ យោងតាមលោក ដូណាល ត្រាំ ការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញនឹងជាជំហានដ៏សំខាន់មួយ ក្នុងការកាត់បន្ថយភាពតានតឹង និងអាចបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះ។
ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែបន្តបដិសេធសេចក្តីប្រកាសរបស់សេតវិមាន។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានអះអាងថា មិនមានការចរចាណាមួយរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននាប៉ុន្មានថ្ងៃថ្មីៗនេះទេ។ មន្ត្រីរូបនោះក៏បានបញ្ជាក់ថា ការវិលត្រឡប់ទៅអនុវត្តន៍តាមការសន្យាក្រោមអនុស្សរណៈអ៊ីស្លាម៉ាបាដ គឺជាលក្ខខណ្ឌចាំបាច់ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់អ៊ីរ៉ង់ក្នុងការយល់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញឡើយទេ៕
