ប្រធានាធិបតីថ្មីរបស់អាមេរិកអះអាងនូវការចាប់ផ្តើមការចរចារ NAFTA ឡើងវិញយ៉ាងឆាប់រហ័ស (VNA)


(VOVworld) – នាថ្ងៃទី ២២ មករា ប្រធានាធិបតីថ្មីរបស់អាមេរិក លោក
Donald Trump បានប្រកាសនឹងចាប់ផ្តើមការចរចារអំពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី ភាគខាងជើងអាមេរិក (NAFTA) ឡើងវិញ​ ក្នុងបណ្ដា
ជំនួបធ្វើការជាមួយថ្នាក់ដឹក នាំម៉ិចស៊ិកនិងកាណាដា។ តាមផែនការ
ប្រធានាធិបតី Donald Trump​ នឹងជួប សន្ទនាជាមួយសមភាគីម៉ិចស៊ិក
លោក Enrique Pena Nieto នាថ្ងៃទី ៣១ មករា ខាងមុខ ក្នុងពេលនោះ
ជំនួបចរចារជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau មិន
ទាន់មានផែនការជាក់ស្តែងនៅឡើយ៕