ប្រធានាធិបតីយេម៉ែនទម្លាក់ដំណែងនាយករដ្ឋមន្ត្រី

(VOV)_ប្រធានាធិបតីយេម៉ែនលោក Abdu Mansour Hadi នាថ្ងៃទី៣​មេសា បាន
ដកហូតដំណែងរបស់នាយករដ្ឋមន្ត្រី លោក Khali Bahah និងចាត់​តាំងអនុប្រធានា
ធិបតីថ្មី។ ប៉ុន្តែ បន្ទាប់ពីពេលទម្លាក់ដំណែងនាយករដ្ឋមន្ត្រី ​ប្រធានាធិបតី​លោក
Abdu Mansour Hadi នៅបន្តដាក់លោក Khali Bahah​ជាទីប្រឹក្សានយោបាយ។ តាម
អនុក្រិតរបស់ប្រធានាធិបតី​លោក Abdu Mansour Hadi ថា៖ បណ្ឌិត Ahmed Obeid
Bin Dagher ថ្នាក់ដឹកនាំជាន់ខ្ពស់របស់​គណបក្សមហាជនទូទាំងប្រទេស ត្រូវបាន
តែងតាំងជានាយករដ្ឋមន្ត្រីថ្មី ជំនួសអោយលោក ​ Khali Bahah ៕