លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

(VOV)_នាថ្ងៃទី១៣មិនា លោក Nguyen Thien Nhan ប្រធាន​គណៈកម្មាធិការ​
មជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាម និងបណ្ដាសមាជិកសភា​ នីតិកាលទី១៣
មណ្ឌលខេត្ត Bac Giang បានជួបសន្ទនាជាមួយអ្នកបោះឆ្នោត ​នៅទីក្រុង Bac
Giang (ភាគខាងជើងវៀតណាម)។ បណ្ដាសមាជិកសភា​មណ្ឌលខេត្ត Bac Giang
បានជូនដំណឹងអំពីខ្លឹមសារ កម្មវិធីនៃកិច្ចប្រជុំលើក​ទី១១ ​សម័យប្រជុំចុងក្រោយ
របស់រដ្ឋសភានីតិកាលទី១៣ គ្រោងនឹងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២១មិនា ដល់ថ្ងៃទី
១៦មេសា ជូនដំណឹងចំពោះអ្នកបោះឆ្នោតអំពីលទ្ធផលសកម្មភាពនៃគណៈប្រតិភូសមាជិកសភា ខេត្ត Bac Giang ក្នុងអាណត្តិ​កន្លងទៅ ស្ដាប់ ទទួលយកម​តិ សំណូម
ពររបស់អ្នកបោះឆ្នោត៕