ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងសេចក្តីជូនពរបុណ្យតេតអាណិកជន

(VOVworld)-អញ្ជើញថ្លែងមតិនៅក្នុងពិធីបុណ្យ “និទាឃៈរដូវស្រុកកំណើត ២០១៧”
ក្រោមប្រធានបទ “ទីក្រុងហូជីមិញ-សេចក្តីប្រាថ្នាដ៏ត្រចះត្រចង់” ដែលបានប្រព្រឹត្ត
ទៅនាយប់ថ្ងៃទី២០ខែមករានៅទីក្រុងហូជីមិញនោះ ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang បានអះអាងថា ចំពោះប្រទេសជាតិ បងប្អូនអាណិកជនវៀតណាម
ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញបានទេ។​ហើយលោកប្រធានរដ្ឋបានចាត់ទុកថា
រាល់សមិទ្ធិរួមរបស់វៀតណាមគឺមានការរួមចំណែកសំខាន់ទាំងខាងសំភារៈនិងខាង
ស្មារតីរបស់អាណិកជនវៀតណាមនៅឯបរទេស។​ លោក Tran Dai Quang ក៏បាន
អំពាវនាវឲ្យអ្នកជំនាញការ បញ្ជាវ័ន្តអាណិកជនជាអ្នកដែលបានទាក់ទងយ៉ាងឆាប់
រហ័សបំផុតជាមួយបច្ចេកវិទ្យាជឿនលឿននឹងនាំបញ្ញាបទពិសោធន៍របស់ខ្លួន
កសាងប្រទេសជាតិ។ លោក Tran Dai Quang អញ្ជើញមានប្រសាសន៍ថា៖

“ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិនឹងពង្រីកប្រពៃណីសាមគ្គីភាព ជួយគ្នាទៅ
វិញទៅមក ឧស្សាព្យាយាមរួមចំណែកសកម្មទៅប្រទេសសាមី បន្តលើកកំពស់ការ
យប្រទេជាធំនិងមោទនភាពជាជនវៀតណាម ជាពិសេស ខិតខំប្រឹងប្រែងលើក
កំពស់ថានៈនិងកិត្យានុភាពរបស់សហគមន៍ជនវៀតណាមក៏ដូចជារួមចំណែក
បង្កើន ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសនានា
លើពិភព លោកផងដែរ។ ខ្ញុំជឿជាក់ថា ទោះបីជានៅទីណាក៏ដោយ អាណិកជន
វៀតណាម ទាំងអស់នឹងរួមកម្លាំងកាយចិត្តដើម្បីកសាងប្រទេសវៀតណាមកាន់
តែសម្បូរធូធារ ពីមួយថ្ងៃទៅមួយថ្ងៃ”។

ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀត
ណាមជានិច្ចកាលទទួលស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសម្រាប់អាណិកជន
វៀតណាមនៅឯបរទេសត្រឡប់មកមាតុប្រទេសសាកសួរសុខទុក្ខសាច់ញត្តិ ធ្វើ
ទេសចរណ៍និងរួមចំណែកកសាងស្រុកទេស៕