ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីស្ថាប័នការងារជនជាតិ

(VOV)_នាព្រឹកថ្ងៃទី២៦ មេសា នៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិ ​
បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៧០នសទិវាប្រពៃណីស្ថាប័នបំពេញ
ការងារជនជាតិ( ថ្ងៃទី៣ឧសភា) និងទទួលគ្រឿងឥស្សារិយស៍ឯករាជ្យ ថ្នាក់ទី១។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយ​ដឹងថា៖

“ យើងត្រូវថែទាំ កសាង និងអភិវឌ្ឍន៍ជួរកម្មាភិបាលបំពេញការងារជនជាតិ​
ជំរុញខ្លាំងការងារព័ត៍មាន ឃោសនា បង្កើនការងារចលនាប្រជាជន។ លើក​កំពស់
ថែមទៀត តួនាទីរបស់រណសិរ្យមាតុភូមិវៀតណាម បណ្ដាអង្គភាពប្រជា​ជន ក្នុង
ពេលអនុវត្ត ការងារជនជាតិ។ យកចិត្តទុកដាក់ដល់ការងារបូកសរុប​ស្ថានភាពជាក់
ស្ដែង ស្រាវជ្រាវទ្រឹស្ដីអំពីការងារជនជាតិ ជំរុញខ្លាំងកិច្ចសហ​ប្រតិបត្តិការអន្តរជាតិ
ឆ្លៀតយកការជួយឧបត្ថម្ភពីបណ្ដាប្រទេស អង្គការអន្តរជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម នៅតំបន់ជនជាតិជាជនជាតិភាគតិច​ តំបន់ព្រៃភ្នំ៕”