ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារក្នុងឆមាសទី ១ ឆ្នាំ ២០២៦ និងអនុវត្តន៍ភារកិច្ចសំខាន់ៗសម្រាប់ឆមាសទី ២ ឆ្នាំ ២០២៦ ជាមួយភ្នាក់ងារនានានៃរដ្ឋសភា ដែលបានធ្វើឡើងនារសៀលថ្ងៃទី ៦ ខែកក្កដា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានវាយតម្លៃថា សកម្មភាពរបស់រដ្ឋសភាក្នុងរយៈពេលកន្លងមក មានការផ្លាស់ប្ដូរថ្មីច្រើននៅក្នុងវិធីសាស្ត្រដឹកនាំ និងការរៀបចំការអនុវត្ត។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់ផងដែរថា បន្ទុកការងារចាប់ពីពេលនេះរហូតដល់ចុងឆ្នាំគឺមានទំហំធំណាស់។ ជាពិសេស នៅក្នុងសន្និសីទរដ្ឋាភិបាលបូកសរុបការងារក្នុងឆមាសទី១ (ថ្ងៃទី ៤ ខែកក្កដា) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានប្រគល់ភារកិច្ចថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ រដ្ឋសភាត្រូវតែអនុម័តលើច្បាប់ និងសេចក្តីសម្រេចចិត្តចំនួន ៨០។ នេះជាភារកិច្ចដ៏សំខាន់ និងធ្ងន់ធ្ងរ ដូច្នេះ លោកប្រធានរដ្ឋសភាបានស្នើថា៖
«ប្រព័ន្ធទាំងមូលបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ថា ការផ្លាស់ប្ដូរថ្មីការរៀបចំត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការផ្លាស់ប្ដូរថ្មីការត្រិះរិះ។ ការកែលម្អស្ថាប័នត្រូវតែភ្ជាប់ទៅនឹងការកែលម្អគុណភាពនៃការអនុវត្ត។ វិន័យត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវ។ ហើយប្រសិទ្ធភាពចុងក្រោយត្រូវតែវាស់វែងដោយលទ្ធផលជាក់ស្តែង ដោយគុណភាពការបម្រើសម្រាប់សមាជិករដ្ឋសភា អ្នកបោះឆ្នោត និងប្រជាជន។ សេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តនីមួយៗត្រូវតែដោះស្រាយយ៉ាងពិតប្រាកដនូវចំណុចកកស្ទះក្នុងស្ថានភាពជាក់ស្ដែង និងរួមចំណែកដល់ការស្ថាបនាការអភិវឌ្ឍ។ ជាដាច់ខាតមិនដាក់ចូនខ្លឹមសារដែលមិនទាន់បានរៀបចំយ៉ាងល្អ ឬមិនបំពេញតាមស្តង់ដារគុណភាព»៕
