នៅ​ក្នុងដំណើរទស្សនកិច្ចនេះ នៅទីក្រុងប៉េកាំង លោកប្រធាន​រដ្ឋសភា ជិន ថាញ់មិន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី​នៃក្រុមប្រឹក្សារដ្ឋចិន លោក Li Qiang និងប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន លោក Wang Huning។ ជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji និងអញ្ជើញ​ជាសហ​អធិបតីនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនផងដែរ។​

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានទៅបំពេញទស្សនកិច្ច និងធ្វើការនៅខេត្ត​សានស៊ី ដែលជាដើមកំណើតនៃបដិវត្តន៍ចិន​​។ នៅទីនោះ លោកប្រធានរដ្ឋសភា បានជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្តសានស៊ី លោក ចាវ អ៊ីតឺ (Zhao Yide) និងលេខាគណៈកម្មាធិការបក្សទីក្រុងយ៉ានអាន លោក វ៉ាង ហៃប៉ឹង (Wang Haipeng) ទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងទីតាំងបដិវត្តន៍សំខាន់ៗមួយចំនួនក្នុងតំបន់៕​