ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក

(VOV)_នាព្រឹកថ្ងៃទី៦កញ្ញា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភា លោក
Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ​ទៅកាន់​
ទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក។

មកដល់ទីក្រុងវ៉ាស៊ីនតោន ប្រធានរដ្ឋសភា Nguyen Sinh Hung បាន​ទៅ​សាក
សួរសុខទុក្ខ និងជួបសំណះសំណាលជាមួយកម្មាភិបាល បុគ្គិលិក ស្ថានទូតវៀត
ណាម ប្រចាំនៅអាមេរិក។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖ គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះនៅអាមេរិក​ របស់គណៈ
ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម គឺធ្វើស៊ីជំរៅ និងបើកទូលាយ​ទំនាក់ទំនងដៃគូ
លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ លើកកំពស់ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេស
ទាំងពីរ។ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖​ បណ្ដា​វិស័យ​សហប្រតិបត្តិ
ការសំខាន់ជួរមុខ រវាងវៀតណាម-អាមេរិក នោះគឺ៖​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជ
កម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

តាមគំរោង គណៈប្រតិភូរដ្ឋសភានឹងមានជំនួបសន្ទនាជាមួយប្រធានអចិន្ត្រៃយ៍
គិត្តយសព្រឹទ្ធសភាអាមេរិក លោក Patrick Leahy ប្រធាន​សភាជាន់ទាបអាមេរិក​ លោក
John Boehner ​ប្រធានគណៈកម្មាធិការយោធា​ ព្រឹទ្ធសមាជិក​ លោក John Mc Cain និង
ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក John Kerry ៕