ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយគណៈប្រតិភូកម្មាភិបាលចូលនិវត្តខេត្ត Thai Binh

(VOV)_នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី២៦មេសា នៅរដ្ឋធានីហាណូយ ប្រ
ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thị Kim Ngan បានអះអាង​ថា៖​ដោយ
ស្មារតីទទួលខុសត្រូវខ្ពស់ រដ្ឋសភា សមាជិកសភាបានខិតជិតជាមួយ​ប្រជាជនថែម
ទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋសភាក៏បានសុក្រិតអង្គការចាត់តាំង គុណ​ភាពសកម្ម
ភាព លើកកំពស់គុណភាពកម្មាភិបាល ដើម្បីធ្វើសកម្មភាពប្រកប​ដោយជំនាញជាង។
ដើម្បីត្រៀមរៀបចំអោយការបោះឆ្នោតខាងមុខនេះ ប្រធាន​រដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan មានគោលបំណងថា៖ បណ្ដា​កម្មាភិបាល​ចូលនិវត្តខេត្ត Thai
Binh នឹងជាកក្តាស្នូល ផ្សព្វផ្សាយនិង​ឃោសនា​ចំពោះអ្នកបោះឆ្នោតនានាសកម្ម
ចូលរួមការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១៕