ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាសាធារណៈរដ្ឋ សហភាពមីយ៉ាន់ ម៉ា លោក Mahn Win Khaing Than បន្ទាប់ពី​បញ្ចប់ដំណើរ​ទស្សនកិច្ច​ជាផ្លូវការនៅព្រះ
រាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ កញ្ញា ប្រធានរដ្ឋសភា​ លោកស្រី​Nguyen Thi Kim
Ngan បានដឹកនាំគណៈប្រតិភូ​ជានខ្ពស់​រដ្ឋសភាវៀតណាម ​ទៅ​កាន់​ព្រលានយន្តហោះ
Nay Pyi Taw (មីយ៉ាន់ម៉ា​)។​ ទទួលគណៈប្រតិភូនៅព្រលានយន្ត​ហោះ​មានប្រធានព្រឹទ្ធ
សភា​មីយ៉ាន់ម៉ា​ លោក Aye Tha Aung សមាជិកសភាមី​យ៉ាន់​ម៉ា​​ឯកអគ្គរដ្ឋទូត Luan
Thuy Duong និងបណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទូត​វៀតណាម​ប្រចាំនៅ​មី​យ៉ាន់​​ម៉ា។

ដំណើរទស្សនកិច្ចលើកនេះបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់រដ្ឋសភាវៀតណាម
អំពីគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណីនិងកិច្ច​សហប្រតិ
បត្តិការ​លើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
ក៏​បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងមហា​សន្និបាត ​អន្តរសភា​អាស៊ាន​លើក​ទី
៣៧ ​( AIPA​37)​ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី២៩កញ្ញា​ ដល់​ថ្ងៃ​ទី៣ តុលា ​នៅ​ទីក្រុង​
Nay Pyi Taw (មីយ៉ាន់ម៉ា)ផងដែរ៕