ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង

(VOV)_នាព្រឹកថ្ងៃទី១១មករា នៅរដ្ឋធានីហាណូយ បណ្ដាឯកអគ្គរដ្ឋទូតបានជូន
សារតាំងចំពោះប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងឱកាស​មកបំពេញ
បេសកកម្មការទូតនៅវៀតណាម។

ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត នូវែលហ្សេឡង់Wendy Matthews​ ប្រធានរដ្ឋ
លោក Tran Dai Quang បានស្នើអោយនូវែលហ្សេឡង់​បន្តសហប្រ​តិ​បត្តិការនិងជួយឧបត្ថម្ភវៀតណាម ក្នុងការអភិវឌ្ឍន៍ចីរភាព ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
លើកកំពស់សមត្ថភាពអនុវត្តច្បាប់លើសមុទ្រ។ ប្រធានរដ្ឋមាន​គោលបំណងថា៖បន្ត
ទទួលបានកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីនូវែលហ្សេឡង់ រួមចំណែកចំពោះឆ្នាំ
APEC 2017។

ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានជួបសន្ទនា​ជាមួយ
ឯកអគ្គរដ្ឋទូត Timor-Leste Pascoela Barreto dos Santos ​ឯកអគ្គរដ្ឋទូតRwanda Charles Kayonga ឯកអគ្គរដ្ឋទូត Slovenia Janes Premoze៕