ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ)និងឯកអគ្គរដ្ឋទូត
លោក J​​orge Trindade Neves De Camoes

(VOVworld) - នារសៀលថ្ងៃទី១៥ ធ្នូ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតទីម័រខាង
កើតលោក Jorge Trindade Neves De Camoes ដែលមកជំរៀបលាក្នុង ឱកាសបញ្ចប់
បេសកកម្មនៅវៀតណាម។ប្រធានរដ្ឋលោក Tran Dai Quang បាន ស្នើឲ្យភាគីទាំង
ពីរនាពេលខាងមុខបន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើកាណាល់
ទាំងអស់រួមមានបក្ស រដ្ឋាភិបាល រដ្ឋ និងរដ្ឋសភា ព្រមទាំងបង្កើន ការជួបប្រាស្រ័យ
ប្រជាជនសំដៅរឹតបន្តឹងការយល់ដឹង ជឿទុកចិត្តគ្នាទៅវិញទៅ មកនិងបើកទូលាយ
កិច្ចសហប្រតិបតិ្តការ។លោកប្រធានរដ្ឋក៏បានស្នើឲ្យទីម័រខាងកើតសំរេចបែបបទ
ផ្ទៃក្នុងដើម្បីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៣ចូលជាធរមានយ៉ាងឆាប់ៗ
ព្រមទាំងជំរុញការចរចារនិងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងគាំពារវិនិយោគទ្វេ
ភាគី អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈ យោគយល់ស្ដីអំពីពាណិជ្ជ
កម្មអង្ករក្នុងដំណាក់កាល២០១៥-២០១៧។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Jorge Trindade De Camoes បានថ្លែងអំណគុណ
ចំពោះរដ្ឋនិងរដ្ឋាភិបាលវៀតណាមដែលបានបង្កលក្ខណៈងាយស្រួលដើម្បី ជំរុញ
ការជួបប្រាស្រ័យប្រជាជននិងលើកទឹកចិត្តអង្គភាពអាជីវកម្មវៀតណាមមក វិនិ
យោគនៅទីម័រខាងកើត។
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបនាយកធនាគារពិភពលោកប្រចាំវៀតណាម
លោក Ousmane Dione

នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនា
ជាមួយលោក Ousmane Dione នាយកធនាគារបិភពលោកប្រចាំវៀតណាម (WB)។
នៅទីនេះ លោក Tran Dai Quang បានស្នើឲ្យលោក Ousmane Dione ប្រមូលផ្ដុំផ្គត់ផ្គង់
ប្រភពកម្លាំងដើម្បីជួយវៀតណាមអនុវត្តនត៍ទិសដៅដែលត្រូវបាននាំចេញក្នុងឯក
សាររបស់មហាសន្និបាតបក្សលើកទី១២។
រីឯខ្លួនវិញ លោក Ousmane Dione បានសំដែងកិត្តិយសដោយបានទទួលភារ
កិច្ចនៅវៀតណាមចាប់ពីខែកញ្ញាឆ្នាំ២០១៦ហើយសន្យាបន្តជំរុញទំនាក់ទំនង
សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាង WB និងវៀតណាម៕